កោះកុង : ប្រជាពលរដ្ឋក្រីក្រចំនួន២១គ្រួសារ និងគ្មានដីរស់នៅនិងអាស្រ័យផលពិតប្រាដក ដែលរស់នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំស្រុកថ្មបាំង ខេត្តកោះកុង បានទទួលដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាលអាជ្ញាធរខេត្តកោះកុង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ការផ្តល់ដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងលោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង និងក្រុមការងារ ពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំង២១គ្រួសារផងដែរ។
លោក សុខ សុទ្ធី អភិបាលរងខេត្ត បានថ្លែងឲ្យដឹងថា ដើម្បីរៀបចំហេដ្ឋរចនាសម្ព័ន្ធ និងស្ថាបនាផ្លូវជូនពួកគាត់ ហើយប្រមូលផ្តុំពួកគាត់ ឲ្យមានការរស់នូវផាសុខភាព និងពន្យល់ឲ្យពួកគាត់ ឈប់កាប់ទន្រ្ទានដីរដ្ឋបន្តទៀត នាំឲ្យមានការប្រឈបមុខច្បាប់។
លោក សុខ សុទ្ធី អភិបាលរងខេត្ត បានបន្តថា មុនអាជ្ញាធរផ្តល់ដីសម្បទានសង្គមកិច្ច របស់រដ្ឋជូនពួកទាំង២១គ្រួសារ អាជ្ញាធរស្រុកអាជ្ញាធរមូលដ្ឋាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេតជាក់ស្តែងថា ពួកគាត់ពិតជាគ្មានដីរស់នៅ និងអាស្រ័យផលពិតប្រាកដមែន ហើយពួកគាត់ ចេះតែដើរកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋ សង់ខ្ទមជាលក្ខណៈឯកជន និងអាស្រ័យផលកសិកម្ម ដោយមើលឃើញភាពអាណាធិបតេយ្យ ក្នុងកាប់ទន្រ្ទានដីព្រៃ របស់រដ្ឋយ៉ាងដូច្នេះ ទើបអាជ្ញាធរស្រុកសុំគោលការណ៍ ទៅអាជ្ញាធរខេត្តនិងថ្នាក់ជាតិ ដើម្បីសុំគោលនយោបាយសុំដីសម្បទានសង្គមកិច្ច ដើម្បីឲ្យពួកគាត់ទាំង២១គ្រួសារ បានរស់នៅដោយសមរម្យ និងមានប័ណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់ ក្នុងការបង្កើតរបរកសិកម្មដាំដុះ ដើម្បីជីវភាពគ្រួសារ។
លោកបានថ្លែងបន្ត ទៅកាន់ប្រជាពលរដ្ឋថា បើបងប្អូនបានដីសម្បទានសង្គមកិច្ច ពីរដ្ឋមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ សូមបងប្អូនកុំលក់ដូរឲ្យសោះទុក្ខ សម្រាប់រស់នៅនិងអាស្រ័យផលកសិកម្ម ហើយឈប់កាប់ទន្រ្ទានដីរដ្ឋបន្តទៀត វានាំឲ្យខុសច្បាប់ ហើយមានទោសប្រឈប់ និងមុខច្បាប់ទៀតផង។
លោកបានបញ្ជាក់ថា ក្រោយពីបានពន្យល់ណែនាំ រាល់បទល្មើសនានាពីបញ្ហាផ្លូវច្បាប់ ប្រជាពលរដ្ឋទាំង២១គ្រួសារ ទទួលយកដីសម្បទានសង្គមកិច្ច ដោយស្របច្បាប់ ដោយក្តីត្រេកអរឥតឧបមា ហើយនេះក៏ជាលើកទី១ដែរ ដែលអាជ្ញាធរខេត្ត បានផ្តល់ដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋ។
ពលរដ្ឋក្រីក្រទាំង២១គ្រួសារ ដែលទទួលសិទ្ធិកាន់កាប់ដីសម្បទានសង្គមកិច្ច ត្រេកអរក្រៃលែង ដែលពួកគាត់បានរស់នៅប្រកបអាជីកម្ម ដោយមិនមានការភិតភ័យ និងប្រឈនមុខផ្លូវច្បាប់បន្តទៀតឡើង។
ហើយបានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរខេត្តស្រុក ដែលបានខិតខំយកចិត្តទុកមកលើពួកគាត់ បានដីរស់នៅដោយស្របច្បាប់ទៅថ្ងៃមុខ ហើយពួកគាត់និងសន្យាថា មិនកាប់ទន្រ្ទានលើដីរដ្ឋបន្តទៀតឡើយ ៕