ព័ត៌មានជាតិ

ក្រុមការងារសាងសង់ ទីលានផ្នូរយុទ្ធជន ខេត្តកោះកុង ថ្លែងអំណរគុណ ឧកញ៉ា ទៀ វិចិត្រ សម្រាប់ការឧបត្ថមថវិកា ក្នុងការសាងសង់ រំលឹកគុណ ដល់វិរៈយុទ្ធជន ពលីជីវិត

កោះកុង៖ ក្រុមការងារសាងសង់ទីលាន ផ្នូរយុទ្ធជនខេត្តកោះកុង បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបានបរិច្ចាគទឹកប្រាក់ចំនួន ១០,០០០ដុល្លារអាមេរិក (មួយម៉ឺនដុល្លារ) ចូលរួមឧបត្ថម្ភ ដល់ការសាងសង់ កែលម្អ ផ្នូរសពយុទ្ធជន នៅខេត្តកោះកុង ជាការរំលឹកគុណ ដល់វិរៈយុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។

លោក យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងនាមក្រុមការងារ កសាងទីលានផ្នូរសព យុទ្ធជនខេត្តកោះកុង បានជូនពរលោកឧកញ៉ា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ សម្រេចការងារគ្រប់ភារកិច្ច ៕

To Top