ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វក្រាស់ថ្មី ១ក្បាលទៀត បានពីប្រជានេសាទ ព្រលែងចូលសមុទ្រធម្មជាតិ

ព្រះសីហនុ៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ លោកឧកញ៉ា ទៀ វិចិត្រ បានបន្តនាំយក សត្វក្រាស់ ថ្មីមួយក្បាលទៀត ព្រលែងចូលក្នុងសមុទ្រធម្មជាតិ បន្ទាប់ពីប្រជានេសាទ យកមកប្រគល់ជូន ក្នុងគោលបំណងរួមគ្នា ថែរក្សា និងអភិរក្សធនធានកម្រ។

នេះជាសត្វក្រាស់ថ្មីមួយក្បាលទៀត ដែលលោកឧកញ៉ាទៀ វិចិត្រ នាំយកទៅព្រលែ ងក្នុងសមុទ្រធម្មជាតិ ហើយការព្រលែងលើកនេះ គឺជាការព្រលែងសត្វក្រាស់លើកទី១២៣។ ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួន ដែលសហការផ្តល់សត្វក្រាស់ ឬអណ្តើកសមុទ្រ ក្រោយនេសាទបាន ដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវ អោយគ្រប់សហគមន៌ ប្រជាពលរដ្ឋពិសេស អ្នកនេសាទសមុទ្រជួយការពារអភិរក្ស័ សត្វក្រាស់ឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕

To Top