ព័ត៌មានជាតិ

CNN៖ កងទ័ពមីយ៉ាន់ម៉ា ដណ្តើមអំណាច បន្ទាប់ពី ឃុំខ្លួន លោកស្រី អ៊ុង សានស៊ូជី និងអ្នកនយោបាយ បក្សកាន់អំណាច, ដាក់ប្រទេស ក្នុងគ្រាអាសន្ន ពេញ១ឆ្នាំ

CNN៖ យោធាមីយ៉ាន់ម៉ា ទី ១ ខែកុម្ភៈឆ្នាំ ២០២១ បានប្រគល់អំណាចរបស់ប្រទេសនេះ ដល់មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីការចាប់ខ្លួន មេដឹកនាំស៊ីវិលរបស់ប្រទេស លោកស្រី អ៊ុង សានស៊ូជីនិងមេដឹកនាំជាន់ខ្ពស់ដទៃទៀត នៅក្នុងការវាយឆ្មក់​កាលពីព្រឹកថ្ងៃច័ន្ទ។

នៅក្នុងសុន្ទរកថាមួយ នៅលើកញ្ចក់ទូរទស្សន៍ ដែលគ្រប់គ្រងដោយ យោធាយោធាមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនបានឃុំខ្លួនមេដឹកនាំនយោបាយសំខាន់ៗ ដើម្បីឆ្លើយតបនឹង ការលួចបន្លំសន្លឹកឆ្នោតហើយបានប្រកាសអាសន្ន។

ពួកយោធា ក៏បានប្រកាសផងដែរ អំពីការដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល១ឆ្នាំ គិតចាប់ពីពេលនេះតទៅ។

យោងតាមប្រភពព័ត៌មាន ពីរ៉យទ័រ បានអោយដឹងថា អំណាចត្រូវបានប្រគល់ ទៅឱ្យមេបញ្ជាការកងទ័ពលោក មីន អឹមមិញ។ ទូរទស្សន៍ស៊ីអិនអិន មិនអាចបញ្ជាក់ពី ការរាយការណ៍របស់រ៉យទ័រ បានទេដោយសារការរីករាលដាល នៃប្រព័ន្ធអ៊ីធឺណិត និងការប្រាស្រ័យទាក់ទងតាម ទូរគមនាគមន៍ នៅមីយ៉ាន់ម៉ា។

ព័ត៌មាននេះកើតឡើង បន្ទាប់ពីមានភាពតានតឹងនយោបាយ កាន់តែច្រើនថ្ងៃ និងការភ័យខ្លាច នៃការធ្វើរដ្ឋប្រហារយោធា។

អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) លោក Myo Nyunt បានបញ្ជាក់ពី ការឃុំខ្លួននេះទៅកាន់ទូរទស្សន៍ CNN កាលពីថ្ងៃចន្ទ។ លោក Myo Nyunt បានថ្លែងថា៖ «ទីប្រឹក្សារដ្ឋលោកស្រី Daw Aung San Suu Kyi និងឥស្សរជនជាន់ខ្ពស់ មួយចំនួនទៀត កំពុងត្រូវបានឃុំខ្លួន នៅក្នុង (រដ្ឋធានីនៃទីក្រុងណៃពិដោ) យោធាហាក់ដូចជា កាន់កាប់រដ្ឋធានីឥឡូវនេះ។

ប្រែសម្រួលដោយៈ សយ សុភា

To Top