ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាល អំពាវនាវសហគមន៍អឺរ៉ុប ជួយផ្តល់វ៉ាក់សាំងកូវីដ១៩ មកកម្ពុជា បន្ទាប់ពីត្រៀមបញ្ជាទិញ ពីអង់គ្លេស និងចិនបន្ថែមទៀត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវ ដល់សហគមន៍អឺរ៉ុប ជួយផ្តល់ជំនួយវ៉ាក់សាំង ការពារជំងឺកូវីដ១៩ មកកម្ពុជា ខណៈកម្ពុជាកំពុងត្រៀម បញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ពីប្រទេសអង់គ្លេស និងចិនបន្ថែមទៀត ។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានថ្លែង ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតចំការមន ដែលប្រព្រឹត្ត ទៅនៅខ ណ្ឌ ជ្រោយចង្វារាជធានីភ្នំពេញនៅថ្ងៃទី ១ខែកុម្ភៈឆ្នាំ២០២១ ថាកន្លងមកមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធបានកា ត់ប្រាក់បៀវត្សលើក ទី១ ហើយឥឡូវនេះ បានបរិច្ចាគបៀវត្ស ដែលប្រទេសមួយចំនួន បានចេញលិខិតបទដ្ឋានកាត់ប្រាក់ខែ ខុសពីក ម្ពុជាធ្វើតាមការ ស្ម័គ្រចិត្តដើម្បីទិញវ៉ាក់សាំង ។

សម្តេចបន្តថា ទាក់ទិននឹងការទទួលវ៉ាក់សាំងបានលើកឡើងថា ចិនបាន ផ្តល់មក កម្ពុជា១លានដូស ដែលនឹងមកដល់កម្ពុជា នៅក្នុងខែកុម្ភៈនេះ ដែលជើងទី១ នឹងមកចំនួន៦០ម៉ឺនដូស បន្ទាប់មកពីបំពេញបន្ថែម ។ កម្ពុជាក៏បានទទួលវ៉ា ក់សាំងការ ពារជំងឺកូវីដ១៩ពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោក ចំនួន៧លានដូស បន្ថែម លើនោះបានទិញតាមរយៈកូវ៉ាក់ ចំនួន១លានដូសបន្ថែមទៀត ។ អីចឹងសរុ បបានចំនួន៩ លានដូស ។

សម្តេចបញ្ជាក់ថាពិតមែនតែវ៉ាក់សាំង មិនទាន់ទទួលមកដល់ដៃ ប៉ុន្តែគម្រោងមាន ដោយថ្ងៃទី១កុម្ភៈនេះ នឹងមានការប្រកាសពីជំនួយពីប្រទេសអូស្ត្រលី ចំនួន៣លានដូស បន្ទាប់ពីការជួបគ្នា រវាងឯកឧត្តមឧបកនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ។

សម្តេចបន្តថា ប្រទេសអូស្ត្រាលី សម្រេចផ្តល់ថវិកា ចំនួន២៨លានដុល្លារអាមេរិកមកកម្ពុជា សម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ តាមរយៈគំនិតផ្តួចផ្តើមទទួលបា នវ៉ាក់សាំ ងកូវីដ១៩ ដោយកញ្ចប់ថវិកាដំបូងនឹងជួន មកកម្ពុជា នៅពាក់កណ្តាលឆ្នាំ២០២១នេះ ។ ជំនួយឥតសំណង របស់អូស្ត្រាលីនេះនឹងផ្តល់វ៉ាក់សាំង ចាក់លើមនុស្សចំនួន១លាន៥សែននាក់ ដែលស្មើ៣លានដូស ។

ជាមួយគ្នានោះដែរសម្តេច ក៏បានលើកឡើង បូកសរុបទាំងការបញ្ជាទិញ និងការផ្តល់ ជំនួយនេះសរុបកម្ពុជា មានចំនួន១១លានដូសហើយ ដូច្នេះនៅសល់ចំនួន ៩លានដូសទៀត ។
ចំពោះការខ្វះវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះដែរ សម្តេចបញ្ជាក់ថា ៖ «ខ្ញុំបានសរសេលិខិតទៅនាយករដ្ឋមន្ត្រីប្រទេសចិន ដើម្បីសំណូមពរបន្ថែម និងសរសេលិខិតទៅនាយករដ្ឋមន្ត្រី ឥណ្ឌាផងដែរដើម្បីសុំឲ្យជួយផ្តល់ ប៉ុន្តែមិនទាន់ដឹងគាត់ឆ្លើយយ៉ាងណាទេ» ។

សម្តេចក៏បានលើកឡើងថា សម្តេចបានគិតគូររួចហើយក្នុងការបញ្ជាទិញវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ពីប្រទេសអង់គ្លេស ប៉ុន្តែសម្តេចបានទទួល មានព័ត៌មានខ្លះថា ខាងស្នងការសហគមន៍ អឺរ៉ុបហាមការ នាំវ៉ាក់សាំងចេញ បើមានបារ៉ាស់មែនជាចំណុចមិនសមស្របនោះទេ ពីព្រោះប្រទេសលើពិភព លោកចាត់ទុកវ៉ាក់សាំងជាទំនិញរួម បើអឺរ៉ុប ត្រូវការតែឯងនឹងស្លាប់គេអស់ហើយ ។ តែសម្តេចសង្ឃឹម ថាឯកអគ្គរដ្ឋទូ តអឺរ៉ុប នឹងបញ្ជូន សារក្នុងនាមប្រទេសក្រី ក្រទៅជូន សហភាពអឺរ៉ុបកុំឲ្យមាន ការហាមឃាត់ នាំវ៉ាក់សាំងចេញ។
ជាមួយគ្នានោះដែរសម្តេចក៏បានលើកឡើងថា ពីមូលហេតុដែលស្នើទិញវ៉ាក់សាំងពីប្រទេសអង់គ្លេសថា វ៉ាក់សាំងនេះស្ថិតក្នុងសីតុណ្ហភាព របស់ចិនដែរ ពី២ដល់៨អង្សារលើ សូន្យក្នុង ការរក្សា ហើយតម្លៃវាមានចំនួ ន៤ទៅ៥ដុល្លារប៉ុណ្ណោះក្នុង១ដូស ។ ផ្ទុយទៅវិញវ៉ាក់សាំង ប្រទេ សចិនមានតម្លៃ២០ដុល្លារ ក្នុងមួយដូស ។

សម្តេចក៏បានឲ្យដឹងថា សម្តេចនឹងបញ្ជាទិញវ៉ាក់សាំងបន្ថែម ពីប្រទេសចិនក្នុងករណីដែលតម្លៃទាប ។

សម្តេចតេជោបានគូសបញ្ជាក់ថា ៖ «អីចឹងវ៉ាក់សាំងមានប្រភពពីប្រទេសចិន អង់គ្លេស បើទោះបីជាទិញពីអង់គ្លេសផ្ទាល់ក្នុងតម្លៃនេះក៏យើងអាចមានលទ្ធភាព ។អីញ្ចឹងយើងត្រូវត្រៀម បំម្រុុង២០លានដូស ដែលកាលពីមុនត្រៀម២៦លានដូស សម្រាប់ចាក់លើមនុស្ស ១៣លាន នាក់ ក៏ប៉ុន្តែអាលូវនេះដោយសារមានការកាត់បន្ថយនោះយើងត្រូវការ២០លានដូស ស្មើ១០ លាននាក់សម្រាប់ចាក់» ។

សម្តេចក៏បានលើកឡើងថានៅពេលវ៉ាក់សាំងរបស់ប្រទេសចិន មកដល់សម្តេចនឹង ចេញទៅទទួលហើយចាក់មុនគេ ប៉ុន្តែពេលនេះមានបញ្ហាថាតើអ្នកណាចាក់ឲ្យ បើអ្នកចាក់ មិន ទាន់ទទួលវ៉ាក់សាំងផង តើធ្វើដូចម្តេច? នេះជាបញ្ហាដូច្នេះត្រូវសួរទៅ អ្នកដែលបាន ចាក់រួច ហើយ។

សម្តេចក៏បានបន្តថាសម្តេចនឹងចាក់វ៉ាក់សាំងមុនគេ តែការចាក់នោះអាចស្រប គ្នានឹង គ្រូពេទ្យដែលជាអ្នកចាក់វ៉ាក់សាំងផងដែរ។

តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា សម្តេចតេជោក៏បានអំពាវនាវ ដល់ដល់សហភាពអឺរ៉ុប បើមានលទ្ធផលសូមជួយផ្តល់ជំនួសវ៉ាក់សាំង ការពារជំងឺកូវីដ១៩ មកដល់កម្ពុជាផង ។

សម្តេចបញ្ជាក់ថា ៖«សួមលោកជំទាវឯកអគ្គរដ្ឋទូតបារាំង សូមប្រាប់ឯកឧត្តមប្រធានាធិបតី បារាំង ម៉ាក្រុងថា កម្ពុជាក៏ត្រូវការជំនួសសប្បុរស ពីបារាំងដែរ ដោយកុំមើលឃើញថាកម្ពុជា ត្រូវការតែចិននោះ គឺមិនទេ ។ កម្ពុជាត្រូវការទាំងអស់ មិនថាតែចិននោះទេ គឺកម្ពុជាមើលគ្រប់ ជ្រុងទាំងអស់ បានសេចក្តីថាមើលជុំខ្លួន» ។

សម្តេចក៏បានលើកឡើងថា កម្ពុជាស្វាគមន៍និងទទួលយកវ៉ាក់សាំង ពីបណ្តាប្រទេសទាំងអស់ ប៉ុន្តែវ៉ាក់សាំង របស់អាមេរិក ដែលមានសីតុណ្ហភាព៧៩អង្សាក្រោមសូន្យ កម្ពុជាមិន អាចប្រើប្រាស់បានទេ។ អីចឹងបើសហរដ្ឋអាមេរិក ចង់ឲ្យកម្ពុជា ទាន់តែផ្តល់ជាថវិកាដូចប្រទេសអូស្ត្រាលី ឲ្យអីចឹងគឺយើងទទួលទាំងអស់ ។ សម្តេចបន្ថែមថា កម្ពុជាទទួលទាំងអស់ហើយវ៉ាក់សាំង របស់ប្រទេសណាមកដល់កម្ពុជា មុននោះកម្ពុជា នឹងចាក់វ៉ាក់សាំងនោះមុន ដែលជាគោលនយោបាយទទួលយកវ៉ាក់សាំង របស់កម្ពុជា ៕ ដោយ៖ ស សំណាង

To Top