ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូល ៥០.៤៦៦ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ ៩៩,៥២% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ កុម្ភៈនេះបានឲ្យដឹងថា ខែមករា ឆ្នាំ២០២១នេះ រមណីដ្ឋានអង្គរទទួលបាន ភ្ញៀវទេសចរបរទេសជាង ១.២១៣នាក់ ធ្លាក់ចុះ ៩៩,៤៥% ។ ដោយឡែកសម្រាប់ថវិការ ជាង ៥ម៉ឺនដុល្លារនេះ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជាចំនួន ២.៤២៦ដុល្លារផងដែរ ៕