ព័ត៌មានជាតិ

រដ្ឋបាលស្រុកខ្សាច់កណ្ដាល បន្តពង្រឹង និងយកចិត្តទុកដាក់ ដល់ពលរដ្ឋក្រីក្រ ក្នុងដំណាក់កាលកូវីដ-១៩

កណ្ដាល ៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នា២០២១ បានបើកកិច្ចប្រជុំ ពិនិត្យបូកសរុបការងារ អត្តសញ្ញាញកម្មគ្រួសារក្រីក្រតាមការស្នើសុំ ដើម្បីផ្ទៀងផ្ទាត់ និងតាមដាន រាយការណ៍ជូនថ្នាក់ថ្នាក់លើ ក្នុងបរិបថសម័យកូវីដ-១៩។

ឱកាសនោះ លោក ប៊ុន ផេង មានប្រសាសន៍ថា «សូមអរគុណ ចំពោះ លោក-លោកស្រី មេឃុំ និងក្រុមការងារ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលកន្លងទៅបានយកចិត្តទុកដាក់ខ្ពស់ ចុះពិនិត្យ ស្ថាភាពគ្រួសារជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព ធ្វើមូលដ្ឋានឃុំរបស់ខ្លួន មិនមានបញ្ហាប្រឈមចំពោះកិច្ចការងារនេះ»។

លោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើថា ក្រុមការងារ ទាំងអស់ត្រូវបន្តពង្រឹង គុណភាពការងារអត្តសញ្ញាណគ្រួសារក្រីក្រ បន្ថែមទៀត។ ប៉ុន្តែត្រូវពិនិត្យ និងវិនិច្ឆ័យឲ្យត្រឹមត្រូវ តាមការណែនាំរបស់ថ្នាក់លើ ជាពិសេស ក្រុមប្រឹក្សាឃុំ និងមន្ត្រីសម្ភាសន៍។

លោកបន្ថែមថា ទន្ទឹមនឹងរាល់បញ្ហាប្រឈម លើការប្រើប្រាស់ប័ណ្ណសមធម៌ ឃុំត្រូវរាយការណ៍មកការិយាល័យ ផែនការឃុំភ្លាម ដើម្បីផ្ដល់ប័ណ្ណលើកទី២ថ្មីជូនគាត់ ហើយបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹង ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំនេះ ត្រូវរាយការណ៍មកស្រុក ដើម្បីរកដំណោះស្រាយបន្ទាន់ ។

សូមបញ្ជាក់ថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលស្រុកខ្សាច់កណ្ដាល ក៏បានប្រគល់ប័ណ្ណសមធម៌បន្ថែម ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ៩២ប័ណ្ណ ស្មើនឹង ១១ឃុំ៕

To Top