ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

ភ្នំពេញ ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិកាជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃព្រហស្បតិ៍ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញបើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ដោយមានការចូលរួម ក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ សមាជិក សមាជិកា នៃគណៈកម្មាធិកាជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលរាជធានី-ខេត្ត ស្ថាប័ន អង្គភាពនានា និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នៅទីស្តីការក្រសួងមហាផ្ទៃ។

សូមជម្រាបថា បើយោងតាមខ្លឹមសាររបាយការណ៍ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ទទួលបានលទ្ធផលល្អប្រសើរ ក្នុងឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ ក្នុងនោះ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចំនួន៩៤២លើក ស្មើ២៣% កាត់បន្ថយអ្នកស្លាប់ចំនួន៣៣៥នាក់ ស្មើ១៧% និងកាត់បន្ថយអ្នករបួស ចំនួន១,៤៥៥ ស្មើ២៤% និងបានសង្គ្រោះជីវិតប្រជាពលរដ្ឋ ចំនួន១៧៩០នាក់ ឲ្យរួចផុតពីការបាត់បងជីវិត និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៕

To Top