ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ចង់បានណាស់ ដំណោះស្រាយ ឈរលើគោលការណ៍ ឈ្នះឈ្នះសម្តេច

ថ្ងៃនេះខ្ញុំនិង លោកប្រធានមន្ទីរដែនដី ខេត្តបន្ទាយមានជ័យ បានដាក់បង្ហាញប្លង់ទីតាំងដីដែលមានវិវាទរវាងពលរដ្ឋ១៥គ្រួសារ និងពាណិជ្ជករ៤នាក់ដែលមន្រ្តីជំនាញ បានចុះវាស់វែង កាលពីម្សិលមិញ។

ពេលនេះ ប្រជាពលរដ្ឋ បានសម្រេចយកដំណោះស្រាយ ក្រៅប្រព័ន្ធតុលាការ ឈរលើគោលការណ៍ឈ្នះឈ្នះ (៥០%) សម្តេច។

ចំពោះខាងភាគីពាណិជ្ជករ លោក អ៉ឹង លាងស្រ៊ុន ក៏បានបញ្ជាក់ថា ទទួលយកដំណោះស្រាយ ឈ្នះឈ្នះដូចប្រជាពរដ្ឋដែរ ប៉ុន្តែមិនទាន់សម្រេចចិត្ត ដោយត្រូវរងចាំពិភាក្សា ជាមួយដៃគូ៤នាក់ទៀត សិន ដូចជា ១-ចាំងតេងភាវ ២-ហង់ សុផៃ ៣-ហេង សុខ ហ៊ន និង ៤-សុង ដារា ។

ពេលនេះ លោកប្រធានមន្ទីរដែនដីខេត្ត និងខ្ញុំកំពុងរងចំាការសម្រេចចិត្ត ពីក្រុមពាណិជ្ជករ ។ ប្រសិនបើពុំមានចម្លើយទេនោះ មន្ទីរដែនដីនឹងចាត់បញ្ជូន របាយការណ៍ បញ្ជាក់ទីតាំងដីពិតប្រាកដ របស់ប្រជាពលរដ្ឋទាំង១៥គ្រួសារ ទៅជូនតុលាការតាមការស្នើសុំ ដើម្បីឈានទៅរកការជំរះក្តីនេះ អោយបានចប់ឆាប់។ មានព្រឹទ្ធាចារ្យ៣នាក់ ដែលជាអតីតមន្រ្តីដែលបានចែកដី ជូនប្រជាពលរដ្ឋ ក៏បានឡើងមកធ្វើសាក្សីបំភ្លឺរួចអសហើយដែរ ។ ក្រុមប្រជាពលរដ្ឋ ក៏បានផ្តិតមេដៃ ទទួលស្គាល់លើកំណត់ហេតុ ទីតាំងប្លង់ដីដែលពួកគាត់ បានចូលរួមវាស់វែង ដោយផ្ទាល់ហើយសង្ឃឹមថា វិវាទដីធ្លីដែលមានរយៈពេល១៧ឆ្នាំមកនេះ នឹងចប់នៅពេលខាងមុខ ដ៏ខ្លីជាមិនខាន។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម នឹងសូមមានចិត្តអាណិត ស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕

(ហ្វេសប៊ុកផេក Duong Dara)

To Top