ភ្នំពេញ៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃសុក្រ ទី ៥ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រកាសថ្លែងអំណរគុណដល់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានគាំទ្រយើងនូវឧបករណ៍ ANDiS SARS-CoV-2 and Influenza A/B RT-qPCR ។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានលើកឡើងតាមបញតាញសង្គមហ្វេសប៊ុកថា ” យើងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែក និងការគាំទ្ររបស់អ្នកចំពោះ វិទ្យាស្ថាន ក្នុងការឆ្លើយតបរបស់យើង ចំពោះការរីករាលដាលជំងឺផ្ដាសាយបក្សី ក្រោមការសម្របសម្រួលរបស់ក្រសួងសុខាភិបាលកម្ពុជា”។
ជាមួយគ្នានេះ លោក Wang Winston ប្រធានការិយាល័យនយោបាយ នៃស្ថានទូតចិន ប្រចាំកម្ពុជា ក៏បានសរសេរនៅលើ បណ្តាញសង្គមហ្វេសប៊ុក របស់លោកផ្ទាល់ផងដែរថា “សូមរួមគ្នា ដើម្បីបង្ការ”។
ស្ថានទូតចិនប្រចាំកម្ពុជា ត្រូវបានគេកត់សម្គាល់ថា បានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយដល់ប្រទេស និងប្រជាជនកម្ពុជា៕
ដោយៈ សយ សុភា