ព័ត៌មានជាតិ

ខេត្តកណ្តាល ប្រកាសបើកការប្រកួតកីឡាបាល់ទាត់ វ័យចាស់ និងយុវជន អាយុក្រោម១៨ឆ្នាំឆ្នាំ២០២១ 

ភ្នំពេញ៖លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្ត កណ្តាលនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១អញ្ជើញចូលរួមបើកកិច្ចប្រជុំបទបញ្ជា និងចាប់ពូលនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំខេត្តកណ្តាលប្រចាំឆ្នាំ២០២១ រយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី៥ ខែកុម្ភៈដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ នាទីលានបាល់ទាត់ស្រុកកោះធំនៅមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាបាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំ តម្រូវឲ្យក្រុមចូលរួមទាំងអស់ត្រូវគោពរតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសុខភាពពិភពលោកដោយប្រុងប្រយ័ត្នខ្ពស់ គឺគ្រប់កីឡាករ-កីឡាការិនីត្រូវវាស់កម្តៅ លាងដៃទឹកអាស់កុល ។

លោកបានបន្តថា ការប្រកួតកីឡាបាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំខេត្តកណ្តាលប្រចាំឆ្នាំ២០២១មាន១៣ក្រុមចូលរួមក្នុងនោះក្រុមបាល់ទាត់យុវជនមាន៩ក្រុមដោយធ្វើការប្រកួតចាញ់ធ្លាក់តែម្តងមិនមានការបែងចែកជាពូលឡើយ ចំណែកបាល់ទាត់វ័យចាស់មាន៤ក្រុមសម្រាប់ការប្រកួតដូចយុវជនដែរ។
ចំពោះក្រុមបាល់ទាត់យុវជនទាំង ៩ក្រុមរួមមាន៖ក្រុមបាល់ទាត់យុវជនចចកអំណាចKFG ក្រុមបាល់ទាត់យុវជនស្ម័គ្រចិត្ត ក្រុមបាល់ទាត់យុវជនវិទ្យាល័យ ប៊ុន រ៉ានីពានរាំង ក្រុមបាល់ទាត់យុវជនវិទ្យាល័យកោះធំ ក្រុមបាល់ទាត់យុវជន អាន់លឺ FC ក្រុមបាល់ទាត់យុវជនវិទ្យាល័យជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់យុវជន ប៊ុន រ៉ានី ព្រែកតាដួង ក្រុមបាល់ទាត់យុវជនសាលាតម្រងទិសបាល់ទាត់ ខេត្តអាយុក្រោម១៨ឆ្នាំ និងក្រុមបាល់ទាត់យុវជនសាលាតម្រងទិសបាល់ទាត់ខេត្ត។

រីឯក្រុមបាល់ទាត់វ័យចាស់តាខ្មៅ ក្រុមបាល់ទាត់វ័យចាស់រីករាយ ក្រុមបាល់ទាត់វ័យចាស់ស្នងការខេត្តកណ្តាល និងក្រុមបាល់ទាត់វ័យចាស់មន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល៕ដោយ៖លី ភីលីព


To Top