ភ្នំពេញ ៖ អ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការបំភ្លឺជូនសាធារណជន អំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា ក្នុងឆ្នាំ២០២០ កន្លងទៅនេះ ឆ្លើយតបទៅនឹងការរិះគន់ និងរបាយការណ៍ចោទប្រកាន់ ដោយលំអៀង និងគ្មានមូលដ្ឋានរបស់ក្រុម និងអង្គការស្ថាប័នមួយចំនួន ដែលមាននិន្នាការនយោបាយ ប្រឆាំងនឹងរាជរដ្ឋាភិបាល បានចំនួន២៣ចំណុច។
យោងតាមសេចក្ដីសង្ខេបព័ត៌មាន អំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ នៅកម្ពុជា ក្នុងឆ្នាំ២០២០ របស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលចេញផ្សាយ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០៕