ភ្នំពេញ ៖ សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) នៅថ្ងៃទី៧កុម្ភៈនេះ បានបើកសន្និបាតសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្នាក់ជាតិ ដើម្បីពង្រឹងសិទ្ធិអំណាចកម្មករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្ពោះទៅរកសេចក្ដីថ្លៃថ្នូរ ដែលពិធីនេះ បានធ្វើឡើងនៅសួនចំប៉ី សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយមានអ្នកចូលរួមប្រមាណ២៥០នាក់ ។