ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា នៅមុននេះ បន្តិចថា ប្រកាសថា វ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយ របស់ភាគីចិន ជូនចំពោះកម្ពុជាចំនួន ៦០ម៉ឺនដូស កំពុងតែរៀបចំដាក់ ក្នុងយន្តហោះពិសេស និងត្រៀមចេញដំណើរ ហោះហើរ នាពេលបន្តិចទៀតនេះ ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ចំនួន ៦០ម៉ឺនដូស ដែលជាជំនួយរបស់ចិន ក្នុងដំណាក់កាលដំបូងនឹង ដឹកមកដល់កម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ទី៧ កុម្ភៈ ២០២១ ៕