ក្រុមហ៊ុនស៊ីម៉ងត៍ ខេ ស៊ីមេន នៅថ្ងៃនេះ បានជួបជុំជាមួយ តំណាងអ្នកចែកចាយ និងក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ ដែលជាដៃគូ សហការរបស់ខ្លួន មកពីទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើការបង្ហាញ នូវទម្រង់អភិវឌ្ឍន៍ថ្មី នៃផលិតផលម៉ាក ខេ ស៊ីមេន របស់ខ្លួន ជាមួយនឹងការប្ដេជ្ញាចិត្ត បន្តលើកកម្ពស់ការរស់នៅ កាន់តែប្រសើរឡើង របស់ប្រជាជនកម្ពុជា ។
នៅក្នុងឱកាសជួបជុំនេះ «ថ្មី»បីយ៉ាងត្រូវបានបង្ហាញជូន ៖ ទីមួយ គឺ ការរចនាសំបកបាវថ្មីសម្រាប់
ស៊ីម៉ងត៍ ខេ ស៊ីមេន; រូបមន្តថ្មីសម្រាប់ស៊ីម៉ងត៍ ខេ ស៊ុបពែរ; និងផលិតផលថ្មី គឺ ខេ ផោវើរ ផ្លាស្ទ័ររីង ។
លោក Ratchayut Kasemchaisiri នាយកគ្រប់គ្រង អេសស៊ីជី ប្រចាំកម្ពុជា បានថ្លែងទៅកាន់តំណាងអ្នកចែកចាយ និងដៃគូ ថា ទោះបីជាឆ្នាំ២០២០កន្លងមក វាជាពេលវេលាលំ បាកបំផុត ចំពោះក្រុមហ៊ុនអាជីវកម្ម ទាំងអស់ក្ដី «យើងបានបង្ហាញ ឲ្យឃើញពីសាមគ្គីភាព និងបានឆ្លងកាត់វិបត្តិនេះ រួមជាមួយគ្នា បានមួយឆ្នាំរួចហើយ» ។
លោក Ratchayut មានប្រសាសន៍ថា «យើងប៉ាន់ប្រមាណថា ឆ្នាំនេះក៏មិនមែន ងាយស្រួលដែរ សម្រាប់អាជីវកម្មគ្រប់វិស័យ … ប៉ុន្តែ នៅក្រុមហ៊ុន អេសស៊ីជី និង ខេ ស៊ីមេន យើងតែងតែខំប្រឹងប្រែង ជំរុញខ្លួនឯង ដើម្បីជម្នះការលំបាក និងធ្វើឲ្យអាជីវកម្មយើង រីកលូតលាស់ជាបន្ត ។»
លោកបានបន្ថែមថា «នៅឆ្នាំ២០២១នេះ យើងគ្រោងចាប់ផ្ដើម ទសវត្សរ៍ថ្មី ជាមួយនឹងការអភិវឌ្ឍទម្រង់ថ្មីសម្រាប់ផលិតផលស៊ីម៉ងត៍ ខេ ស៊ីមេន ។ ការអភិវឌ្ឍថ្មីៗនេះ គឺផ្ដើមចេញពីមហិច្ឆតា ដ៏រឹងមាំរបស់យើង ដើម្បីរក្សាភាពឈានមុខគេរបស់យើង នៅក្នុងចំណែកទីផ្សារ និងភាពល្អប្រណីត លើសគេផ្នែកម៉ាកយីហោ ។»
យោងតាមលោក Ratchayut ស៊ីម៉ងត៍ ខេ ស៊ីមេន នឹងមានសំបកបាវថ្មី ហើយរចនាបថនៃសំបកបាវថ្មីនេះគឺកើតចេញពីឆន្ទៈមុះមុតរបស់យើង ក្នុងការបោះជំហាន ឲ្យលឿនឆ្ពោះទៅរកអនាគត ដោយប្រើកេរដំណែលនិងបទពិសោធន៍របស់យើង ក្នុងនាម ជាម៉ាកយីហោខ្មែរ ដំបូងគេបំផុត នៅក្នុងទីផ្សារកម្ពុជា ។
ស៊ីម៉ងត៍ ខេ ស៊ុបពែរ មានរូបមន្តថ្មី ។ វាត្រូវបានកែលម្អឲ្យក្លាយជាស៊ីម៉ងត៍ ដែលអាចប្រើបាន សម្រាប់ការងារចម្រុះ ។ អ្នកប្រើប្រាស់នឹងវាយតម្លៃខ្ពស់ ចំពោះគុណតម្លៃរបស់ ខេ ស៊ុបពែរ ជាស៊ីម៉ងត៍មួយប្រភេទ សម្រាប់ការងារចម្រុះគ្រប់មុខ គឺការចាក់សាប និងគ្រឿងបង្គុំស្រាលៗ ការរៀបឥដ្ឋ និងការងារបូក ។
រីឯផលិតផលថ្មី គឺ ស៊ីម៉ងត៍ ខេ ផោវើរ ផ្លាស្ទ័ររីង វិញ ត្រូវគេចាត់ទុកថា ជាស៊ីម៉ងត៍បូកដែលល្អបំផុត ដែលធ្វើឲ្យជញ្ជាំង មានភាពរលោងស្អាតបំផុត និងគ្មានស្នាមប្រេះ ។
ជាមួយនឹងការអភិវឌ្ឍថ្មីទាំងនេះ លោក Ratchayut សង្ឃឹមថា អត្តសញ្ញាណថ្មី និងផលិតផលថ្មីទាំងនេះ នឹងបំពេញសេចក្ដីត្រូវកា ររបស់អតិថិជន កាន់តែល្អបន្ថែមទៀត និងជួយឲ្យអ្នកចែកចាយទាំងអស់ សម្រេចបានបរិមាណលក់ កើនឡើង និងមានភាពងាយស្រួល ក្នុងការលក់ផលិតផល ទាំងនេះ ទៅឲ្យអតិថិជនរបស់ខ្លួន ។ លោក Ratchayut បានបន្ថែមថា គោលដៅធំបំផុត គឺជួយជំរុញឲ្យមាននវានុវត្តន៍និងកំណើនប្រកបដោយចីរភាព ដល់វិស័យសំណង់ និងការរស់នៅ របស់ប្រទេសកម្ពុជា ដែលនឹងនាំមកនូវការរស់នៅ ប្រកបដោយគុណភាព កាន់តែប្រសើរឡើង ចំពោះម្ចាស់លំនៅដ្ឋាន គ្រប់រូប នៅកម្ពុជា ៕