ភ្នំពេញ៖ លោក Wang Dexin ប្រធានការិយាល័យនយោបាយស្ថានទូត សាធារណៈរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា បានជួបពិភាក្សានិងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ជាមួយលោក បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា។
តាមបណ្តាញសង្គមហ្វេសប៊ុក លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា “ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ខ្ញុំបានជួបពិភាក្សាការងារ ជាមួយលោក Wang Dexin ប្រធានការិយាល័យនយោបាយស្ថានទូត សាធារណៈរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា”។
កិច្ចពិភាក្សា បានផ្តោតលើបញ្ហាមួយចំនួនរួមមាន៖
1- ការបណ្តុះបណ្តាលគរុកោសល្យភាសាចិន នៅរាជបណ្ឌិត្យសភាកម្ពុជា,
2- សិក្សាលទ្ធភាពសហការ រៀបចំការតាំងពិព៌ណម្ហូបអាហារ រវាងប្រទេសទាំង២ កម្ពុជា-ចិន,
3- ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅរាជបណ្ឌិត្យសភាកម្ពុជា,
4- ការជំរុញដំណើរការមជ្ឈមណ្ឌល China ready centre នៅរាជបណ្ឌិត្យសភាកម្ពុជា និង,
5- សិក្សាលទ្ធភាព នៃកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រវាងស្ថានទូតចិនប្រចាំកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា។