ភ្នំពេញ៖ លោក ហ៊ុន ម៉ានិតកូនប្រុសទី២ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទីមួយរួចហើយ នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោកបានថ្លែងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “ខ្ញុំ និងបងប្អូនបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ លើកទីមួយ នៅមន្ទីរពេទ្យកាល់ម៉ែត ។ វ៉ាក់សាំងនេះ ចាក់ដើម្បីបង្កើនអង់ទីករការពារជំងឺកូវីដ-១៩ ដែលត្រូវចាក់ពីរដង ក្នុងរយៈពេលពីរសប្តាហ៍” ៕

