ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី មិនទាន់អាចទទួលបាន ការចាក់វ៉ាក់សាំងកូវីដ១៩

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានីកូនប្រុសពៅ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងចំណោមបងប្អូនប្រុស៣នាក់ គឺលោកមិនទាន់អាចទទួលបាន ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បាននៅឡើយទេ ។

ដើម្បីចាក់វ៉ាក់សាំងបានលុះត្រារងចាំរយៈពេល២សប្តាហ៍ទៀត ។ ការមិនទាន់អាចទទួលវ៉ាក់សាំងនេះដោយសារលោកកំពុងមានជំងឺផ្តាយសាយធំ។ នេះបើតាមហ្វេសប៊ុកលោក ហ៊ុន ម៉ានី ។

ក្រុមគ្រូពេទ្យបានបញ្ជាក់ប្រាប់លោក ហ៊ុន ម៉ានីថា ២សប្តាហ៍ទៀត ទើបអាចទទួលការចាក់វ៉ាក់សាំងបាន ក្រោយពីស្ថានភាពជំងឺលោកធូរស្បើយ។

លោកបញ្ជាក់ថា “ដោយស្ថានភាពខ្ញុំកំពុងមានជំងឺផ្តាសាយធំ ក្រុមគ្រូពេទ្យបានណែនាំឲ្យខ្ញុំរង់ចាំ២សប្តាហ៍សិន ទើបអាចឲ្យខ្ញុំទទួលការចាក់វ៉ាក់សាំងនេះបាន។ ប៉ុន្តែទោះជាយ៉ាងណាក្តី ឥស្សរជន និងថ្នាក់ដឹកនាំដទៃទៀតដែលបំពេញលក្ខខណ្ឌ បានចាប់ផ្តើមចាក់វ៉ាក់សាំងនេះបន្តបន្ទាប់ហើយ” ។

លោកថា បើទោះជាខកខាន តែលោកវាយតម្លៃខ្ពស់ចំពោះភាពគត់មត់របស់ក្រុមគ្រូពេទ្យជំនាញដែលបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់។ ជាមួយគ្នានេះ លោកក៏សំដែងនូវការដឹងគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំវ័យក្មេង រួមនឹងអ្នកដែលងាយនឹងរងគ្រោះដ៏ទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត ក្រោយពីបានសិក្សា និងវាយតម្លៃច្បាស់លាស់ពីប្រិសិទ្ធភាពនៃវ៉ាក់សាំងនេះ៕

To Top