ព័ត៌មានជាតិ

ជប៉ុន ចាំបាច់ត្រូវធ្វើឱ្យមាន តុល្យភាពជាមួយ អាមេរិក ស្តីពីការដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ព្រោអអាចប្រឈមនឹង ការលំបាកច្រើន 

តូក្យូ៖ ដោយសហរដ្ឋអាមេរិកប្រកាសផែនការដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ជុំវិញការធ្វើរដ្ឋប្រហារកាលពីដើមខែនេះ ប្រទេសជប៉ុននៅតែមានការប្រុងប្រយ័ត្ន ចំពោះការចាត់វិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសនៅអាស៊ីអាគ្នេយ៍ ដោយបារម្ភថាការដាក់ទណ្ឌកម្មអាចប៉ះពាល់ដល់អាជីវកម្មជប៉ុន ដែលកំពុងប្រតិបត្តិការនៅទីនោះ និងជំរុញយោធាឱ្យកាន់តែខិតជិតប្រទេសចិន។

ស្របពេលដែលសហភាពអ៊ឺរ៉ុប កំពុងពិចារណាទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា ជប៉ុនបាននិងកំពុងបង្កើនកិច្ចប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូលកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដែលបានដណ្តើមអំណាចក្នុងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈដើម្បីដោះលែងមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកជាប់ឃុំដទៃទៀត និងវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។

ក្រុមអ្នកជំនាញបានឲ្យដឹងថា បាតុកម្មប្រឆាំងនឹងយោធា បាននិងកំពុងកើនឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយប្រសិនបើអាមេរិក និងសហគមន៍អ៊ឺរ៉ុប បន្តដាក់ទណ្ឌកម្ម និងជម្រុញឲ្យប្រទេសជប៉ុន អនុវត្តតាមនោះវានឹងធ្វើឱ្យទីក្រុងតូក្យូ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ស្ថិតក្នុងស្ថានភាពលំបាក។

ប្រទេសជប៉ុន បានរក្សាចំណងមិត្តភាពជាមួយមីយ៉ាន់ម៉ា ជាយូរមកហើយដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសតែមួយគត់ ក្នុងចំណោមបណ្តាប្រទេសលោកខាងលិច ដែលមានទំនាក់ទំនងជាមួយយោធាទាំងពីរ ដែលត្រូវបានគេស្គាល់ថាជាកងទ័ពយោធា និងគណបក្សរបស់លោកស្រី ស៊ូជី គឺគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ។

នៅក្នុងសញ្ញានៃទំនាក់ទំនងជិតស្និទ្ធរបស់ជប៉ុនជាមួយភាគីទាំងពីរ រដ្ឋមន្ត្រីការបរទេសលោក Toshimitsu Motegi បានជួបជាមួយទាំងលោកស្រីស៊ូជី និងលោក Min Aung Hlaing ដែលជាមេដឹកនាំយោធា ដែលបានដឹកនាំរដ្ឋប្រហារនៅពេលដែលលោកធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា កាលពីខែសីហា។

លោក Yohei Sasakawa បានលើកឡើងថា“ ប្រសិនបើសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា ពួកគេនឹងមិនត្រឹមតែបង្កើននូវឥទ្ធិពលរបស់ចិន ដែលជាប្រទេសជិតខាងរបស់មីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបណ្តាលឱ្យបាត់បង់មូលដ្ឋានសន្តិសុខសំខាន់ៗនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិកផងដែរ”៕ដោយ ឈូក បូរ៉ា


To Top