ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដឹកនាំសម្របសម្រួល និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មី ខ្នាត់តំបន់ នៅខេត្តមណ្ឌលគិរី។ នេះបេីតាមយោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ថ្មីៗនេះ។
សូមរំលឹកថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់អាកាសយានដ្ឋានខ្នាតតំបន់មួយ នៅក្នុងខេត្តមណ្ឌលគិរី។ អាកាសយានដ្ឋាននេះ ត្រូវបានអនុញ្ញាតឱ្យសាងសង់ដោយក្រុមហ៊ុន Powerchina International Group៕