សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៣៦២នាក់ គិតត្រឹមពាក់កណ្តាលយប់ថ្ងៃសុក្រ ធៀបនឹងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៨៣.១៩៩នាក់ ។
ករណីឆ្លងជំងឺប្រចាំថ្ងៃ បានថយចុះ ពី៤០៣នាក់ នៅក្នុងថ្ងៃមុន ដែលតួលេខបានថយចុះក្នុងរយៈពេល០៤ថ្ងៃ ដែលមានចំនួនអ្នកឆ្លងជំងឺក្រោម៤០០នាក់ ។
ចំនួនអ្នកឆ្លងជំងឺមានលើសពី១០០នាក់ ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ដោយសារមានការប្រមូលផ្តុំតូច នៅក្រុងសេអ៊ូល និងនៅបរិវេណខេត្ត Gyeonggi រួមទាំងករណីអ្នកនាំចូលផងដែរ ។
ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី ១៣១នាក់ ជាអ្នករស់នៅក្រុងសេអ៊ូល និង៩៧នាក់ជាអ្នកស្រុករស់នៅក្នុងខេត្ត Gyeonggi ។ ១៧នាក់ករណី គឺជាអ្នកនាំចូលពីខាងក្រៅមកពីបរទេស ។ ដែលតួលេខកើនឡើងបូកបញ្ចូលគ្នា មានដល់ទៅ៦.៦៧៦នាក់ ។
អ្នកស្លាប់បន្ថែមទៀតមានចំនួន០៧នាក់ ត្រូវបានគេបញ្ជាក់ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់១.៥១៤នាក់ ។ សរុបអត្រានៃអ្នកស្លាប់នៅថេរ គឺ១,៨២ភាគរយ ។
សរុបមានអ្នកជំងឺបន្ថែមទៀតចំនួន២៩១នាក់ បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយពីជំងឺទាំងស្រុង ដែលនាំឲ្យចំនួនអ្នកជាសះស្បើយបូកសរុប ទៅមានរហូតដល់៧៣.២២៧នាក់ ។ សរុបអត្រានៃអ្នកជាសះស្បើយពីជំងឺមានចំនួន៨៨,០១ភាគរយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា