បរទេស៖ រដ្ឋាភិបាលថៃ បានរាយការណ៍ពីការស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន ២នាក់ទៀត ដែលនាំឱ្យប្រទេសនេះ មានអ្នកស្លាប់ ដោយសារជំងឺនេះសរុប ៨២នាក់ និង បានរកឃើញអ្នកឆ្លងថ្មីជំងឺនេះ ចំនួន ១៤៣នាក់ថែមទៀត ដែលបានធ្វើឱ្យចំនួន អ្នកឆ្លងសរុបកើនឡើង ២៤ ៧១៤នាក់ ចាប់តាំងពីការចាប់ផ្តើម រាតត្បាតកាលពីខែមករាឆ្នាំមុន។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកការស្លាប់ទាំងពីរនោះ គឺបុរសជនជាតិថៃវ័យចំណាស់ ដែលមានជំងឺរ៉ាំរ៉ៃ៕ ប្រែសម្រួលៈ ណៃ តុលា