Covid-19

ក្មេងស្រី រត់ចេញពីមណ្ឌលចត្តាឡីស័កតាមសង្សារ នៅឧត្តរមានជ័យ រកឃើញវិញហើយ

ភ្នំពេញ ៖ ក្រុមសមត្ថកិច្ច បានរកឃើញក្មេងស្រី ដែលរត់ចេញពីមណ្ឌលចត្តាឡីស័ក តាមសង្សារនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យវិញ ដោយពួកគេបាននៅសណ្ឋាគារ នៅស្រុកអន្លង់វែង។ នេះបើតាមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចេញផ្សាយមុននេះបន្តិច។

យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ក្មេងស្រីមានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរត់ចេញពីមណ្ឌលចត្តាឡីស័ក ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ តាមសង្សាឈ្មោះ ឌិន សាម៉ឹយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្ការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top