ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy បានចូលជួបលោក ម៉ៅ ហាវ៉ាណ្ណាល រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិភាក្សាពីការត្រូវធ្វើយ៉ាងណា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យអាកាសចរណ៍ ដែលជាវិស័យមានសារៈសំខាន់ចាំបាច់ សម្រាប់ពង្រីកវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមផេកហ្វេសប៊ុកទូតអាមេរិក នៅថ្ងៃ១៦ កុម្ភៈ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ភ្ញៀវទេសចរអាមេរិក ប្រមាណ២០ម៉ឺន នាក់ បានមកទស្សនាកម្ពុជា ក្នុងចំណោមអ្នកទេសចរបរទេស ៦,៧លាននាក់ មកកម្ពុជា។ សហរដ្ឋអាមេរិកនៅឈរពីក្រោយ ចិន កូរ៉េខាងត្បូង វៀតណាម សិង្ហបុរី និងជប៉ុនទៅទៀត ក្នុងចំណោមទុនវិនិយោគផ្ទាល់ពីបរទេស ចូលមកកាន់កម្ពុជាឆ្នាំ២០១៩ ដែលមានទំហំ៣,៥០០លានដុល្លារ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
