ភ្នំពេញ៖ អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ និងជាកូនប្រុសពៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងថា កម្ពុជា ពីប្រទេសដែលមជ្ឈដ្ឋានអន្តរជាតិ មានការព្រួយបារម្ភពីសុវត្ថិភាព និងសេ្ថរភាព ក្លាយជាប្រទេសដែលទទួល បានជំនឿទុកចិត្ត និងការទទួលស្គាល់ឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល និងអន្តរជាតិធំៗជាបន្តបន្ទាប់។


លោក ហ៊ុន ម៉ានី បានសរសេរបញ្ជាក់នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរាត្រីនេះថា «ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអន្តរជាតិនានា គឺជាឱកាសសម្រាប់កម្ពុជា បញ្ជាក់ពីសក្តានុពល និងសមត្ថភាពគ្រប់គ្រងខ្ពស់ បំផុតរបស់ខ្លួន ក្នុងការផ្តល់ភាពកក់ក្តៅ និងជំនឿចិត្តដល់បណ្តាប្រទេសអន្តរជាតិនានា ដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំ» ៕


