ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា W. Patrick Murphy បានសម្តែងនូវក្តី រីករាយនឹងទទួលស្វាគមន៍ឯកអគ្គរដ្ឋទូត Maria “Ame” Aquino នៅកម្ពុជា។
តាមបណ្តាញសង្គមហ្វេសប៊ុក លោកទូតអាមេរិកបានលើកឡើងថា “ប្រទេសហ្វីលីពីន គឺជាសម្ព័ន្ធមិត្ត ដែលបានចុះសន្ធិសញ្ញាជាមួយគ្នា ហើយជាដៃគូមួយ ក្នុងចំណោមដៃគូដ៏ជិតស្និទ្ធបំផុត របស់យើង នៅក្នុងតំបន់” ។
លោកសង្ឈឹមថា នឹងបានធ្វើការរួមគ្នាលើបញ្ហា ដែលមានសារសំខាន់រួមគ្នា ។