Covid-19

មីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣១នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងកាលពីថ្ងៃពុធថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់១៤១.៦៩០នាក់ បន្ទាប់ពីមានករណីថ្មី នៃជំងឺកូវីដ១៩ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។

តួលេខរបស់ក្រសួងបានឲ្យដឹងថា មិនមានអ្នកស្លាប់ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ និងចំនួនអ្នកស្លាប់នៅថេរ គឺ៣.១៩២នាក់ ។

សរុបមានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយពីជំងឺចំនួន ១៣០.៩៤៤នាក់ បានចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃពុធ ។

មីយ៉ាន់ម៉ា ត្រូវបានគេរកឃើញករណីដំបូង នៃជំងឺកូវីដ១៩ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំមុន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top