ព័ត៌មានជាតិ

ជនរងគ្រោះម្នាក់ សន្លប់ធំដេក លើគ្រែពេទ្យ១៤ថ្ងៃ នៅមិនទាន់ដឹងខ្លួន ដោយសាគ្រោះថ្នាក់ចរាចរណ៍ ប្រពន្ធជនរងគ្រោះបានស្នើសុំមកខ្ញុំ ជួយប្តីគាត់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរចារណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២១ ហើយមកដល់ថ្ងៃទី ១៨ ខែកុម្ភៈ ម្សិលមិញ នៅមិនទាន់បានដោះស្រាយ ឬសំណងអ្វីឡើយដល់ជនរងគ្រោះ ។ យប់មិញ ខ្ញុំបានទាក់ទងទៅមន្រ្តីនគរបាលនៅខេត្តបាត់ដំបង សុំអោយមានការទទួលខុសត្រូវ ដោះស្រាយជួយជនរងគ្រោះ ដែលពេលនេះ កំពុងសន្លប់ធំ (១៤ថ្ងៃមកហើយ) នៅមិនទាន់ដឹងខ្លួននៅឡើយ។

ទើបកាលពីព្រឹកមិញនេះ មានការសម្របសម្រួលគ្នា រវាងភាគីទាំង២ ហើយក៏បានឈាន ដល់ការយល់ព្រមបង់និង ទទួលសំណង ។ ខ្ញុំពិតជាសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ ដែលកំពុងធ្វើអោយជីវិតមនុស្សម្នាក់ មិនដឹងថា ស្លាប់ឬរស់នៅឡើយ។

មិនថាតែប្រជាពលរដ្ឋធម្មទេ ទោះបីយើងជាមន្រ្តីរាជការក៏ដោយ គឺត្រូវបើកបរមានការទទួលខុសត្រូវ បើបង្កគ្រោះថ្នាក់ហើយគឺ ត្រូវទទួលខុសត្រូវដោះស្រាយ អោយភាគីទាំងសង្ខាងអាចទទួលយកបាន ដើម្បីបញ្ចប់បញ្ហា ព្រោះថាបើមិនដោះស្រាយពេលនេះទេ ក៏ត្រូវតែដោះនៅពេលណាមួយ គឺចៀសមិនផុតទេ។

គ្រោះថ្នាក់ចរាចរណ៍អាចកើតមានគ្រប់វិនាទី ប្រសិនបើមិនមានការប្រុងប្រយ័ត្នទេនោះ ។ ទោះបីយើងបើកបរលើផ្លូវត្រឹមត្រូវក៏ដោយ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមមួយកម្រិតទៀត ព្រោះគ្រោះថ្នាក់អាចកើតឡើងគ្រប់ទីកន្លែង ។

ទន្ទឹមនឹងថែរក្សាសុវត្ថិភាពក្នុងការបើកបរ យើងត្រូវថែរក្សាសុវត្ថិភាព សុខភាពចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

(ហ្វេសប៊ុកផ ក Duong Dara)

To Top