ភ្នំពេញ៖ ដោយមានកិច្ចអន្តរាគមន៍ របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរចំនួន ២៣នាក់ និងកុមារ២នាក់ ដែលបានមកធ្វើការដោយខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី នឹងធ្វើដំណើរទៅដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើង យន្តហោះលេខSQ5008 នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៥និង៣៥នាទីល្ងាចនេះ។

បើតាមការបញ្ជាក់បន្ថែមរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ នៅមុននេះបន្តិច បានឲ្យដឹងបន្តថា ក្រុមការងារស្ថានទូត បានជួយ សម្របសម្រួលឯកសារ នាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងជូនពលករ ពលការិនី ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ ៕


