ព័ត៌មានជាតិ

ក្រសួងអប់រំផ្អាក ដំណើរការសាលារៀន៥ ទីតាំងទៀត នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ក្រោយផ្ទុះកូវីដ-១៩ ចូលសហគមន៍

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសផ្អាក ដំណើរការជាបណ្ដោះអាសន្ន នូវអនុវិទ្យាល័យឫស្សីជ្រោយ , សាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយ ស្រុកស្អាង , អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ចំពោះនៅភ្នំពេញ គឺសាលាបឋមសិក្សាកូលាបទី១ និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ៕

To Top