ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ ប្រកាសសមាសភាព ក្រុមការងារ ផែនហិរញ្ញវត្ថុ លើការគ្រប់គ្រង លូទឹកកខ្វក់

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំ ប្រកាសសមាសភាព ក្រុមការងារផែនការហិរញ្ញវត្ថុលើ ការគ្រប់គ្រងលូទឹកកខ្វក់ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងអង្គការ JICA ជប៉ុន និងមន្ត្រីជំនាញពាក់ពន្ធ័មួយចំនួនទៀត។

ក្រុមការងារនេះ មានលោក ឃួង ស្រេង ជាប្រធាន , លោក កើត ឆែ ជាអនុប្រធាន និងមានសមាជិកចំនួន៨រូបទៀតផងដែរ។

ក្រុមការងារនេះមានតួនាទី និងភារកិច្ច ៖ រៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំ សំរាប់ការងារគ្រប់គ្រង ជួសជុលនិងថែទាំគំរោងអភិវឌ្ឍន៏ប្រពន្ធ័បង្ហូរទឹក កខ្វក់ក្នុងរាធានីភ្នំពេញ។ រៀបចំសុំបញ្ចូលគំរោងចំណាយ ប្រត្តិការជួសជុល និងថែទាំទៅក្នុងផែនការ យុទ្ធសាស្ត្រថវិកា ផែនការវិនិយោគ៣ឆ្នាំរំកិល និងផែនការ ប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាបាននូវស្ថិរភាពនៃការអនុវត្តគំរោង។ រៀបចំអនុវត្តគំរោងចំណាយ ឲ្យបានស្របតាមនិតិវិធី ហិរញ្ញវត្ថុជាធរមាន។

ក្នុងនោះក៏ធ្វើការត្រួតពិនិត្យគុណភាព និងភាពគ្រប់ជ្រុងជ្រោយ នៃប្រត្តិបត្តិការក្នុងការអនុវត្តគំរោង , បំពេញភារកិច្ច សម្របសម្រួលការងារពាក់ពន្ធ័ផ្សេងៗទៀត តាមការអង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាបន័ពាក់ព័ន្ធ ៕

To Top