ភ្នំពេញ៖ លោក សយ សុភា និពន្ធនាយក នៃមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាចថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានចូលរួម ក្នុងសន្និសីទអន្តរជាតិ ស្តីពី “ជីវិតប្រសើរ សម្រាប់ទាំងអស់គ្នា” តាមរយៈវីដេអូខុនហ្វឺរិន។
សន្និសីទនេះ ត្រូវបានរៀបចំដោយ គណៈកម្មការអន្តរជាតិ នៃគណៈកម្មាធិការ មជ្ឈឹមបក្សកុំម្មុយនីស្តចិន (CPC) គណៈកម្មការ តំបន់ស្វយ័ត អ៊ុយហ្គ័រស៊ីជាំង និងក៏មានតំណាងសមាជិក មកពីបណ្តាប្រទេសជាច្រើន មកពីទ្វីបអាស៊ី អាហ្រ្វិក និងអឺរ៉ុប។
លោក សយ សុភា ចាត់ទុកសន្និសីទអន្តរជាតិនេះ ថាមានសារៈសំខាន់ សម្រាប់ពិភពលោកទាំងមូល ដឹងកាន់តែច្បាស់ពី ភាពរីកចម្រើនរបស់តំបន់ស្វយ័ត អ៊ុយហ្គ័រស៊ីជាំង ក៏ដូចជាជីវភាពរស់នៅរបស់អ្នកស្រុក ក្នុងតំបន់នោះ ខុសពីអ្វីដែលបណ្តាញផ្សព្វផ្សាយបច្ចឹមប្រទេស ចុះផ្សាយ។