ព័ត៌មានជាតិ

គ្រឹះស្ថានសាធារណៈ-ឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រជាង១ម៉ឺនស្ថាប័ន ចុះឈ្មោះបង្កើត QR Code ទប់ស្កាត់ជំងឺកូវីដ១៩

ភ្នំពេញ ៖ គិតត្រឹមម៉ោង ១១និង៣០ នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួន ១០,៣៦៦ បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់ និងមានបុគ្គលស្កេនចូលតាមទីតាំងចំនួន ១០៧,៦៩៦ ដង ។ នេះបើតាមការប្រកាស របស់ក្រសួងប្រៃសណីយ៍ ។

កាលពីថ្ងៃទី២០ កុម្ភៈ ក្រសួងសុខាបានប្រកាសពីការដាក់ឲ្យ អនុវត្តប្រព័ន្ធ បច្ចេកវិទ្យាQR Code ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ នៅសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងអាគារស្នាក់នៅ ៕

To Top