ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងជាទស្សនៈថា រាជរដ្ឋាភិបាលគួរពិចារណា បិទឬឃុំទីក្រុងភ្នំពេញ មួយរយៈពេលខ្លីសិន។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកពេជ្រ ស្រស់ បានសរសេរយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលគួរពិចារណា បិទឬឃុំទីក្រុងភ្នំពេញ មួយរយៈពេលខ្លីសិន(14ថ្ងៃ) ក្រោយរកឃើញអ្នក ពាក់ពន្ធ័ជាមួយ អ្នកមានមេរោគCOVID-19និ ងអ្នក ឆ្លងមេរោគ COVID -19 ជាច្រើននាក់នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់កុំឲ្យរីករាលដាល នៃមេរោគCOVID-19ធ្ងន់ធ្ងរជាងនេះ ម្យ៉ាង វិញទៀត ការទប់ស្កាត់មេរោគ COVID-19 ជាការ ចាំបាច់ណាស់ឲ្យ មានការចូលរួមពីពលរដ្ឋផងដែរ ដោយហេតុថា ខណៈនេះមេរោគCOVID-19វាកំ ពុងផ្ទុះក្នុងទីក្រុងជាទីប្រជុំមនុស្សដូច្នេះសូមបងប្អូន កុំចេញទៅជួបជុំមនុស្សច្រើនអីបើគ្មានការចាំបាច់ អ្វីទេគឺដើម្បីទប់ស្កាត់កុំឲ្យឆ្លងមេរោគCOVID-19 ហើយសូមបងប្អូន ឧហ្សាលាងដៃនឹងអាកុលឬសាប៊ូ ជាប្រចាំ ក្រោយពេលបងប្អូនប៉ះពាល់វត្ថុអ្វីមួយនៅ ទីសាធាណៈ»។
ជាមួយគ្នានេះលោកក៏បានលើកឡើងបន្ថែមថា ការពារប្រសើរជាងព្យាបាល ជាថ្មីម្តងទៀត សូមរដ្ឋាភិបាលគួរដាក់កងកម្លាំងប្រភេទណាមួយ ដើម្បីរឹតបន្តឹងនៅកន្លែងចត្តាឡីស័ក កុំឲ្យមានការសូកលុយ អ្នកយាមដូចករណីសន្តិសុខ សណ្ធាសុខាយកលុយពីភ្ញៀវ ហើយឲ្យភ្ញៀវដែល កំពុងធ្វើចត្តាឡីស័កចេញក្រៅ វាជាការបង្ករគ្រោះ ថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរទូទាំងនគរ។
សូមមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៦៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៥នាក់ និង កំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៩៣នាក់ (គ្មានអ្នកស្លាប់)៕