ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីអង្វរករ ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ប្រសិនបើគ្មានការចាំបាច់ កុំចេញទៅខាងក្រៅ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាតាមរយៈសារសំឡេងបន្ទាន់ នៅយប់ថ្ងៃទី២២កុម្ភៈនេះបានសុំអង្វរករបងប្អូនប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ប្រសិនបើគ្មានការចាំបាច់ទេ សូមមេត្តាកុំចេញទៅខាងក្រៅ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា”ដើម្បីជៀសវាងនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលយើងទាំងអស់គ្នាមើលមិនឃើញ ព្រោះអាចនិយាយបានថា ពេលនេះលំបាកជាង ព្រឹត្តិការណ៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ទៅទៀត ព្រោះយើងឃើញពន្លឺខ្លះ ប៉ុន្តែនៅទីងងឹតក៏នៅមានច្រើន យើងមិនទាន់អាចរកឃើញ ។ចំណែកតាមស្ថាប័ន ការបើកអង្គប្រជុំ ពន្យាបានគឺត្រូវពន្យា ពន្យាមិនបាន ក៏អាចធ្វើតាមអនឡាញ ហើយកម្មវិធី ដែលសម្តេចតេជោ គ្រោងនឹងទៅ ក៏ពិចារណាលុបផងដែរ”។

To Top