ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌៖ស្ថាប័នអយ្យការ នឹងអនុវត្តមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រង គ្រោះមហន្តរាយ សម្រាប់ចំណាត់ការផ្លូវច្បាប់ទាក់ទងនឹងបញ្ហាកូវីដ-១៩ 

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកនៅរាត្រីថ្ងៃទី២២កុម្ភៈនេះថាស្ថាប័នអយ្យការ នឹងអនុវត្តមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ នេះបន្ថែម សម្រាប់ចំណាត់ការផ្លូវច្បាប់នានា ទាក់ទងនឹងបញ្ហាកូវីដ-១៩។
ខ្លឹមសារនៃមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ៖

មាត្រា ៤៤៖ រាល់បុគ្គលដែលបានដឹងអំពីស្ថានភាពហានិភ័យដែលអាចបង្កឲ្យមានគ្រោះមហន្តរាយ ហើយមិនបានរាយការណ៍ព័ត៌មានជាបន្ទាន់ជូនអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ខែ ទៅ ៦(ប្រាំមួយ)ខែ និង/ឬពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន) រៀល ៕

To Top