ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា កម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាព កម្រិតសម្ពាធទាបខ្សោយជាមួយ ការប្រែប្រួលនៃទិសខ្យល់ដោយ លាយឡំភ្លៀងធ្លាក់ផងដែរចាប់ពីថ្ងៃទី២៤ កុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី២២-២៥ °C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦ °C ធ្វើឲ្យមានភ្លៀងពីផ្សែងក្រូច ទៅខ្សោយ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមា ពី២១-២៤ °C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦ °C និងមានភ្លៀងពីផ្សែងក្រូចទៅខ្សោយ ។
ចំណែកតំបន់មាត់សមុទ្រវិញ មានសីតុណ្ហភាពអប្បបរមា២១-២៤ °C និងសីតុណ្ហភាពអតិបរមាពី ៣១-៣៤ °C និងមានភ្លៀង ផ្សែងក្រូចទៅខ្សោយ ៕

