ភ្នំពេញ ៖ រដ្ឋាភិបាលចិននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា បានផ្តល់ជំនួយជាម៉ាសវេជ្ជសាស្រ្តចំនួន១០ ម៉ឺនម៉ាសដល់រដ្ឋបាលរាជធានីភ្នំពេញ ។ ការប្រគល់និងផ្តល់ឲ្យធ្វើឡើង ក្រោមអធិបតីភាព លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
កាលពីថ្ងៃ៧ កុម្ភៈ ភាគីចិនបានផ្តល់ជំនួយជាវ៉ាក់សាំង ការពារជំងឺកូវីដ១៩ចំនួន៦០ម៉ឺនដូល ដល់រាជរដ្ឋាភិបាលកម្ពុជា ៕