ព័ត៌មានជាតិ

រកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ៦៥នាក់បន្ថែមទៀត ក្នុងនោះឆ្លងសហគមន៍៥៨នាក់ និងករណីនាំចូល៧នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៥ កុម្ភៈនេះបានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថាបាន រកឃើញអ្នកឆ្លងថ្មី ៦៥នាក់ទៀត ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៨នាក់ និងអ្នកដំណើរពីបរទេស៧នាក់ (កូវីដ-១៩ថ្មី) ចំណែកអ្នកជាសះស្បើយ មានម្នាក់ជាស្ត្រីជនជាតិខ្មែរ អាយុ១៩ឆ្នាំ ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក ។

សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មាន អ្នកឆ្លងជំងឺកូវីដ១៩ សរុប៦៩៧ នាក់ និងអ្នកជាសះស្បើយ៤៧៧ នាក់ខណៈអ្នកកំពុងព្យាបាល ២១៧ នាក់ ៕

To Top