ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានលើកឡើងថា បណ្ដាប្រទេសមួយចំនួនបានញុះញង់ ឲ្យខ្មែរស្អប់ចិន តែពួកប្រទេសទាំងនោះ កំពុងរកស៊ី ជាមួយចិន និងទ្រចិន ជាងខ្មែរទៀតផង ដើម្បីផលប្រយោជន៍ របស់ប្រទេសគេ ។
លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានសង្កត់ធ្ងន់ថា “ចាប់តាំងពីមហាអំណាចអាមេរិក សម្ព័ន្ធមិត្ត អឺរ៉ុប និងប្រទេសជាសមាជិក អាស៊ានខ្លះបានតិះដៀល ខ្មែរ ថារាប់អានចិនដាក់ បណ្តាសារខ្មែររហូត ធ្វើបដិវត្តន៍ពណ៌ សម្លាប់ខ្មែរល-ល ។ តែពួកទាំងនោះមិនត្រឹមតែរកស៊ី ជាមួយ ចិន ទេ តែ ខំទ្រ ចិន ជាង ខ្មែរទៀត ។ រីឯ ខ្មែរ ដែលពួកគេផ្តល់ លុយតិចតួចឲ្យជួយជេរចិន ប្រហែលមិនដែលស្គាល់ចិន ផង ។ បើទៅចិនបានម្តងម្ល៉េះ បែរត្រឡប់ជេរពួកគេវិញមិនខាន” ។
លោក សយ សុភាព បញ្ជាក់បន្ថែមថា” បើអត់ចិនប្រទេសជិតឆ្ងាយហែកខ្មែរចែកគ្នាសុី អស់ហើយ( អាច មានវាសនា ដូចខ្មែរ ទាំង សងខាង)”៕