កោះកុង :លោកស្រី មិថុនា ភូថង អភិបាលកោះកុង នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះពិនិត្យតាមប៉ុស្តិ៍វរៈសេនាតូច ការពារព្រំដែន គោក៨២៧និង១៩៩ ខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃក្នុងស្រុកមណ្ឌលសីមា ត្រូវមានគោលជំហរឲ្យបានរឹងមាំចំពោះពលករលួចឆ្លងដែន ខុសច្បាប់ និងឃាត់ពួកគាត់បញ្ជូនគាត់ឲ្យមន្ត្រីសុខាភិបាលដើម្បីធ្វើតេស្តរយៈ១៤ថ្ងៃសិន។
លោកស្រីបានអំពាវរនាវ ដល់ប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុកទាំងអស់ ត្រូវអនុវត្តន៍តាមការណែនាំផ្សព្វផ្សាយ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឲ្យបានជាប់ជានិច្ច ហើយបើបងប្អូនចង់វិល ចូលស្រុកកំណើតវិញសូមអញ្ជើញ មកតាមច្រកទ្វារអន្តរជាតិ ចាំយាមកុំគេចវេស ឲ្យសោះ ដើម្បីការពារការឆ្លងកូវិដ១៩ ចូលក្នុងសហគមន៍។
ក្នុងឱកាសចុះពិនិត្យស្ថានភាព និងពង្រឹង សមត្ថភាពកម្លាំង លោកស្រីបានពាំនាំនូវ គ្រឿង ឧបភោគបរិភោគសម្ភារៈការពារជំងឺឆ្លងកូវិដ១៩ ថ្នាំពេទ្យនិងថវិកាមួយចំនួន ជូនដល់កម្លាំង សមត្ថកិច្ចយើងផងដែរ ៕