ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ឈរជើង តាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូន ចំណុចប៉ុស្ថិ៍នគរបាលការពារ ព្រំដែនគោកលេខ៨១៧ (គីឡូ៩) បានឃាត់ពលករខ្មែរឆ្លងដែនមកពីប្រទេសថៃចំនួន ៧នាក់ (ស្រី២នាក់រួមទាំងក្មេងប្រុសម្នាក់ផង) ដែលគេចវេះមិនព្រមចូល ធ្វើចត្តាឡឺស័កស្ថិតនៅភូមិរស្មី ឃុំជ្រៃសីម៉ាស្រុកសំពៅលូន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១។

សមត្ថកិច្ចបញ្ជាក់ថា ពលករទាំង ៧នាក់ ត្រូវសមត្ថកិច្ចចម្រុះដឹកតាមរថយន្តតូយ៉ូតា ១បាំង ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡឺស័ក ស្រុកសំពៅលូន ៕
