ភ្នំពេញ៖ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ថ្នាក់កណ្តាល ព្រមជាមួយសាខាខេត្តកំពង់ឆ្នាំង និងសាខាខេត្តសៀមរាប នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះនាំយកអំណោយជាសម្ភារៈសិក្សា មកចែកជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សាតាបស និងអនុវិទ្យាល័យសុច សរុបចំនួន៤១៨នាក់ ព្រមទាំងគ្រូ១៨នាក់ ស្ថិតនៅក្នុងភូមិតាបស ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
អំណោយដែលសិស្សានុសិស្សក្នុងម្នាក់ ទទួលបានរួមមាន៖
+សម្ភារៈសិក្សារួមមាន៖
-កាតាប ១ ,កាបូបដាក់ប៉ិច ១ ,សៀវភៅ ៤ក្បាល ,ប៉ិច ៤ដើម (ខៀវ២ ក្រហម២) ,ខ្មៅដៃ២ដើម ,បន្ទាត់១ ,ជ័រលុប១
+កង់ ៣០គ្រឿង
-សិស្សក្រីក្រថ្នាក់ទី៥ និងថ្នាក់ទី៦ ចំនួន១៥នាក់
-សិស្សក្រីក្រអនុវិទ្យាល័យ ចំនួន១៥នាក់
+គ្រូទាំងពីរសាលា ចំនួន១៨នាក់
-គ្រូម្នាក់ ទទួលបានថវិកា ៥០,០០០រៀល
-សារ៉ុង ១។