ភ្នំពេញ៖ដោយមានការណែនាំពី លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក អ៊ុង សុខម៉ៅ អគ្គលេខាធិការរងទទួលបន្ទុកសេនាធិការ តំណាងលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យលោក អេម ពៅ អនុប្រធាន តំណាងលោក ជា សុវណ្ណធួន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងសិរីសោភ័ណ និងសមាជិក សមាជិការចំនួន៦នាក់ រួមទាំងអាជ្ញាធរមូលដ្ឋានបានចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនគ្រួសារ ប្រជាពលរដ្ឋជួបការលំបាក និងគ្រួសារពលរដ្ឋពិការចំនួន៤គ្រួសារ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
គ្រួសារទី១-ឈ្មោះ ឈឹង ប៉េស ភេទប្រុស អាយុ៧១ឆ្នាំ ប្រពន្ធឈ្មោះ យ៉ា អាយុ ៤៩ឆ្នាំ មានជីវភាពខ្វះខាត រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
២-ឈ្មោះ ប៉ា សាវឿន ភេទប្រុស អាយុ៤៨ អតីតគ្រូបង្រៀនធ្លាក់ខ្លួនពិការ មានប្រពន្ធ ឈ្មោះ ផាន់ ចាន់ឌី អាយុ៤៧ មានកូន៣ កំពុងជួបការលំបាក រស់នៅក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
៣-ឈ្មោះ ដាំ រ៉ៃ ហៅ ទូច អាយុ៦៣ឆ្នាំ ក្រីក្រជួបការលំបាក រស់នៅម្នាក់ឯងចាំផ្ទះឲ្យគេ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
៤-ឈ្មោះ ចាន់ ពៅ អាយុ៧១ឆ្នាំ អតីតគ្រូប្រដាប់ ប្រពន្ធឈ្មោះ គឹម ចន្ថា អាយុ៦៦ឆ្នាំ រស់នៅជាមួយចៅតូចៗ ២នាក់ ដែលឪពុកម្តាយកំពុងជាប់ពន្ធនាគារពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក្នុងភូមិតាកុច សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
អំណោយដែលត្រូវចែកជូន ក្នុងមួយគ្រួសារទទួលបាន ៖ អង្ក ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យួរ, ត្រីខ១យួរ, ប្រេងឆា១ដប, ស្កសរ ១គីឡូក្រាម, អំបិល ១គីឡូក្រាម, ប៊ីចេង ១គីឡូក្រាម, សាប៊ូ ១គីឡូក្រាម, សារ៉ុង ១, ទឹកសុទ្ធ ៥យួរ និងថវិកា១០ម៉ឺនរៀលផងដែរ៕