ព័ត៌មានជាតិ

រកឃើញអ្នកឆ្លង ជំងកូវីដ១៩ថ្មី ចំនួន៣៩នាក់ ចំនួន៣៥នាក់ ឆ្លងពីព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ

ភ្នំពេញ៖ ក្រសួងខាភិបាលកម្ពុជានៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១នេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៩នាក់ ក្នុងនោះឆ្លងពីព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈចំនួន៣៥នាក់ និង៤នាក់ទៀតជាអ្នកធ្វើដំណើរ មកពីក្រៅប្រទេស។

យោងតាមសេចក្តីប្រកាស ព័ត៌មានក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកដែលឆ្លងពីព្រឹត្តិការណ៍សហគមន៍ ៣៥នាក់ភាគច្រើនជនជាតិវៀតណាម និងចិន។

គិតត្រឹមព្រឹកថ្ងៃ២៨ កុម្ភៈ អ្នកឆ្លងជំងឺកូវីដសរុបចំនួន៨០៥ នាក់ អ្នកជាសះស្បើយ៤៧៧ នាក់

និងអ្នកកំពុងព្យាបាល= ៣២៨ នាក់៕

To Top