ព័ត៌មានជាតិ

រាជរដ្ឋាភិបាល យល់ព្រមឲ្យរៀបចំ ចលនាប្រឡង ប្រណាំងទីក្រុងស្អាត លើកទី៣

ភ្នំពេញ ៖ តបតាមសំណើរបស់គណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានយល់ព្រមជាគោលការណ៍ ឲ្យរៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៣ ឆ្នាំ២០២១-២០២៤ នាពេលខាងមុខនេះ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមជាគោល ការណ៍ដូចខាងក្រោម ៖ 

ទី១-ឲ្យរៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ សុពលភាពឆ្នាំ២០២១-២០២៤ សម្រាប់ក្រុង-ខណ្ឌបេក្ខភាព ចំនួន៤១ ដោយប្រើប្រាស់នូវស្តង់ដារទីក្រុងស្អាតថ្មី ស្របតាមបទប្បញ្ញត្តិទូទៅនៃការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ (២០២១-២០២៤)

និងទី២-អនុញ្ញាតឲ្យក្រុមការងារវាយតម្លៃទីក្រុងស្អាត រាជធានី-ខេត្ត ត្រូវដឹកនាំដោយ អភិបាលរាជធានី-ខេត្ត៕

To Top