ព័ត៌មានជាតិ

Breaking news: កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រើសិទ្ធការពារខ្លូន បាញ់សម្លាប់ឧក្រិដ្ឋជន ៤នាក់ ក្នុងពេលចុះបង្ក្រាប ករណីប្លន់សម្លាប់ ២នាក់ប្តីប្រពន្ធ នៅបុរីអង្គរភ្នំពេញ

ភ្នំពេញ ៖ នៅមុននេះបន្តិច កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបាញ់សម្លាប់ក្រុមឧក្រិដ្ឋជន ៤នាក់ ក្រោយបាញ់រះមកលើកម្លាំង កងរាជអាវុធហត្ថ ក្នុងពេលចុះបង្ក្រាបករណីប្លន់សម្លាប់ ២នាក់ប្តីប្រពន្ធ និងកូនឈ្នួល ២នាក់ នៅបុរីអង្គរភ្នំពេញ ។

យោងតាមហ្វេសប៊ុក អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា «មុននេះបន្តិច មានករណីឧក្រិដ្ឋជន ៤នាក់ បានចូលប្លន់ ក្នុងផ្ទះមួយកន្លែង នៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិតយកប្រាក់ ១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធ និងកូនឈ្នួល ២នាក់ជាក្រោយ តែត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ ដែលក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ១ដើម និងកាំភ្លើងខ្លី ២ដើម បាញ់ស្រោចមកលើកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង ៤នាក់ ស្លាប់នៅនឹងកន្លែង» ។

To Top