ព័ត៌មានជាតិ

Update៖ អភិបាលរាជធានី ឧបត្ថម្ភថិវិកា ២០លានរៀល ដល់ អ.ហ ភ្នំពេញ ក្នុងការបង្ក្រាប ក្រុមចោរប្លន់ក្នុងបុរីអង្គរភ្នំពេញ

ភ្នំពេញ៖ យោងតាមគេហទំព័រផ្លូវការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកា ២០លានរៀល ដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍​បង្ក្រាបក្រុមចោរ ដែលចូលប្លន់ និងជំរិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ។

សូមរំលឹកថា ក្រុមឧក្រិដ្ឋជន ករណីប៉ន់បង់ប្លន់សម្លាប់នេះ មានគ្នា៤នាក់ បានរៀបផែនការ ចូលជំរិតយកប្រាក់១លានដុល្លារ ពីម្ចាស់ផ្ទះ ជាមុន បន្ទាប់មកពេលបានប្រាក់ហើយ នឹងប្លន់សម្លាប់ម្ចាស់ផ្ទះ ទាំងគ្រួសារជាក្រោយ ។

ក្នុងនោះ កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAKមួយដើម និងកាំភ្លើងខ្លី០២ដើម ចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយ សមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាលឲ្យក្រុមឧក្រិដ្ឋជន ទាំង៤នាក់ ស្លាប់នៅនឹងកន្លែង៕

To Top