ព័ត៌មានជាតិ

Update ៖ ក្រុមឧក្រដ្ឋជនរៀបចំផែនការ ទុកជាមុនជម្រិតយក១លានដុល្លារ ហើយប្លន់សម្លាប់ទាំងគ្រួសារ ខណៈ២នាក់ធ្លាប់ជាអ្នកបើកឡាន ឲ្យម្ចាស់ផ្ទះ

ភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនមានគ្នា៤នាក់ បានរៀបផែនការ ចូលជម្រិតយកប្រាក់១លានដុល្លារ ពីម្ចាស់ផ្ទះ ជាមុន បន្ទាប់មកពេលបានប្រាក់ហើយ នឹងប្លន់សម្លាប់ម្ចាស់ផ្ទះទាំងគ្រួសារជាក្រោយ ។ នេះបើតាមការឲ្យដឹងពី កងរាជអាវុធហត្ថរាជធានីភ្នំពេញនាល្ងាចថ្ងៃ១ មីនា។

តាមដំណើររឿងការបាញ់សម្លាប់ ជនចាប់ជម្រិតនោះ មាន២នាក់ជាអ្នកស្នាក់នៅធ្វើការ និងធ្លាប់បើកឡានឲ្យជនរងគ្រោះ ប៉ុន្តែបានលាឈប់។ ក្រោយមកជនល្មើស ទាំង ២នាក់បានមកសុំជនរងគ្រោះនៅវិញ ប៉ុន្តែជនរងគ្រោះមិនព្រមឲ្យនៅ ទើបជនល្មើសម្នាក់ខឹងបែកគំនិត បានរៀនផែនការចាប់ជម្រិត និងប្លន់តែម្តង ដោយរកបានបក្ខពួក៣នាក់បន្ថែមទៀត។

ជាសំណាងល្អម្នាក់ក្នុងចំណោម២នាក់នេះបានក្បត់ និងមិនព្រមចូលសកម្មភាពជាមួយ ក៏រាយការណ៍ទៅជនរងគ្រោះ និងសមត្ថកិច្ចរហូតបានត្រៀមបង្ក្រាបចំនួន ៣ថ្ងៃមុន។ ជនល្មើសមានកាំភ្លើងខ្លី២ដើម និងអាកា១ដើម។

បើតាមផេកកងរាជអាវុធហត្ថអត្តសញ្ញាណជនរងគ្រោះធិមិនទាន់ចេញឈ្មោះនៅឡើយទេ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃ១ មីនា នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជម្រិតដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប៉ុន្តែបានបង្ក្រាបទាន់ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញផ្ទាល់ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង៤នាក់ ស្លាប់នៅនឹងកន្លែង។

ដោយឃើញការលះបង់របស់កងរាជអាវុធហត្ថលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឧបត្ថម្ភថវិកា ២០លានរៀល ផងដែរ៕

To Top