នយោបាយ

ជប៉ុនផ្តល់ជាង ២លានដុល្លារ ជំរុញបោសសម្អាតមីន និងកសាងសមត្ថភាព យុវជននៅកម្ពុជា

ភ្នំពេញ ៖ នាពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាចំនួន ២,២៣៥,៣៦៤ដុល្លារ សម្រាប់ជំរុញការអភិវឌ្ឍ សហគមន៍ តាមរយៈការបោសសម្អាតមីន និងគ្រាប់បែកចង្កោម និងសម្រាប់កសាង សមត្ថភាពយុវជន នៅកម្ពុជា ក្រោមគ្រោងការណ៍ ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងរបស់អង្គការ ក្រៅរដ្ឋាភិបាលជប៉ុន ។

ក្នុងថវិកា២,២៣៥,៣៦៤ដុល្លារ គឺចំនួន១,៧៦៣,២៥១ ដុល្លារត្រូវបានផ្តល់ទៅអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្ត «គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ជាមួយនឹងការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី១)»។

ដោយឡែក «គម្រោងគាំទ្រការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ជាមួយនឹងការបោសសំអាត គ្រាប់បែបចង្កោម នៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី១)»។ ថវិកា ៤៧២,១១៣ ដុល្លារកទៀត ត្រូវបានផ្តល់ទៅអង្គការ កុមារឥតព្រំដែន (KnK) ដើម្បីអនុវត្តគម្រោងការ កសាងសមត្ថភាព យុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹង មជ្ឈមណ្ឌល សិក្សាសហគមន៍ (ឆ្នាំទី២)

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើ កិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ។

ភាគីពាក់ព័ន្ធ ក៏បានលើកឡើងថា «យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណ ភាពជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំងនៃគម្រោងនីមួយៗ» ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ច សន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីដ-១៩ ដែលហៅថា «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»៕

To Top